រាជធានីភ្នំពេញ៖ ការប្រកួតកីឡាតេក្វាន់ដូ ( Hope 2023 ឆ្នាំ២០១៨) ត្រូវបានបញ្ចប់ បន្ទាប់ពីបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ ដើម្បីលើកស្ទួយវិស័យកីឡាតេក្វាន់ដូកម្ពុជាផ្នែក WT ឱ្យកាន់តែរីកចម្រើន ដើម្បីត្រៀមខ្លួនឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០៣០ខាងមុខ ដោយមានប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
ពិធីបិទការប្រកួតនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាតេក្វាន់ដូប៊ូយ៉ុង-ខ្មែរនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ សូមជម្រាបថា កម្មវិធី (Hope 2023) បានប្រព្រឹត្តទៅក្រោមកិច្ចសហការរវាងខេមរសហព័ន្ធតេក្វាន់ដូ និងក្រុមហ៊ុន Prime៕