កាលពីថ្ងែអង្គារ ៣រោច និងថ្ងៃពុធ ៤រោចខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃ គុណភាព សំណង់ស្ពានបេតុង លូប្រអប់ និងផ្លូវ ដើម្បីប្រគល់ទទួលបញ្ចប់សុពលភាពចំនួន ២គម្រោង រួមមាន÷ ១- ការងារស្ថាបនាស្ពានបេតុង ចំនួន ៣ កន្លែង ប្រវែង ៦០ម. ទទឹង ៧ម និងលូប្រអប់ចំនួន ៩កន្លែង ស្ថិតនៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ២- ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំ ចំនួន ១ខ្សែ ប្រវែង ៣៥ ០០០ម. ទទឹង ៧ម. កម្រាស់០,២ម. និងទទឹងដីស ៨ម. នៅតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ឡាវ ស្ថិតនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលអនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ក្រសួងការពារជាតិ។ គណៈកម្មការ បានសម្រេចទទួលយក ការបញ្ចប់សុពលភាព សំណង់ទាំងពីរគម្រោងខាងលើ ជាស្ថាពរ ។
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃ គុណភាព សំណង់ស្ពានបេតុង លូប្រអប់ និងផ្លូវ ដើម្បីប្រគល់ទទួលបញ្ចប់សុពលភាពចំនួន ២គម្រោង
