ឯកឧត្តម អ៊ុក គង់ បានអញ្ជើញជួបសំណេះសំណាលជាមូយក្រុមប្រឹក្សាឃុំអូរសំរិល ស្តីពីខួប២០ឆ្នាំ នៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន


នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមូយក្រុមប្រឹក្សាឃុំអូរសំរិល ស្តីពីខួប២០ឆ្នាំ នៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង អំពីរីកចំរើនក្នុងឃុំបញ្ហាប្រឈម និងដំណោះស្រាយ។ ស្ទាបស្ទង់អំពីបេក្ខភាពសមាជិកក្រុមប្រឹក្សាស្រុក សំរាប់ការបោះឆ្នោត ខែឧសភា ឆ្នាំ២០១៩ខាងមុខ ស្ថិតនៅឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។