ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ចុះសួរសុខទុក្ខអតីតយុទ្ធជន​ដែលជួបការលំបាក នៅស្រុកមុខកំពូល ខេត្តកណ្ដាល​


ឯកឧត្តមទេសរដ្ឋមន្រ្តី​ គន់​ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ បានអញ្ជើញចុះសួរសុខទុក្ខ​លោក​ លី​ សាឡេះ​ ជាអតីត​យុទ្ធជ​ដែលជួបករលំបាក​ រស់នៅភូមិជ្រោយមេត្រី​លើ ឃុំឬស្សីជ្រោយ​ ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល​ និងត្រូវបានបងប្អូនខ្មែរឥស្លាម ក្នុងភូមិជាច្រើននាក់មកចូលរួម​ផងដែរ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។​

ក្នុង​ឱកាសនោះ​ ឯកឧត្តមទេសរដ្ឋមន្ដ្រី អគ្គលេខាធិការ​​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ បាននាំការផ្តាំផ្ញើសួរសុខទុក្ខ​ពីសម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគម ជូនដល់បងប្អូនខ្មែរឥស្លាម ក្នុងភូមិជ្រោយមេត្រីលើទាំងមូល​ និងសូមថ្លែងអំណរ​គុណ​​ចំពោះ​បងប្អូន​ ដែលបានបោះឆ្នោតជូន​គណបក្សប្រជាជន​ និងសុំឲ្យ​បន្តគាំទ្រគណបក្ស​ប្រជាជន​​ជាបន្តទៀត ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព​ និងការអភិវឌ្ឍ​។

ក្នុងនាមសម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តមទេសរដ្ឋមន្ដ្រី​ គន់​ គីម​ បានឧបត្ថម្ភ​​ថវិកា​​១លានរៀល​ និង​គ្រឿង​ឧបភោគ​មួយចំនួន​ទៀត​ ជូនចំពោះលោក​ លី​ សាឡេះផងដែរ៕​