ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦–នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះជួប ក្រុមអ្នកបច្ចេកទេសរបស់ក្រសួង ធន ធានទឹក និងឧតុនិយមដែលប្រចាំការនៅកន្លែងទំនប់ដាច់ ក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមរបាយការណ៍របស់ក្រុមការងារដែលប្រចាំការនៅការដ្ឋាននេះបានឱ្យដឹងថាមកទល់ពេលនេះកម្ពស់ទឹកបាន ស្រកចុះប្រមាណ ១ ម៉ែត្រហើយ។ ថ្ងៃនេះក្រុមបច្ចេកទេសរួមជាមួយកម្លាំង កងរាជអាវុធហត្ថនិងប្រជាការពារ នៅមូលដ្ឋាន នឹងចាប់ផ្ដើមជួសជុលតភ្ជាប់ទំនប់ដាច់នេះឱ្យបានឆាប់តាមលទ្ធភាពដែលអាចធ្វើបាន ។
នៅក្នុងឱកាសនោះសម្ដេចវិបុលសេនាភក្ដី សាយ ឈុំក៏បានឧបត្ថម្ភ ២ លានរៀល ដល់ក្រុមការងារដែលប្រចាំ ការនៅទីនោះដើម្បីដោះស្រាយលើការតភ្ជាប់ទំនប់នេះឡើងវិញ៕
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ចុះពិនិត្យទំនប់ដាច់នៅសណ្តស្ទឹងព្រែកត្នោត
