អភិបាល ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការងារ រៀបចំមីទ្ទីញអបអរសាទរ ខួបលើកទី ៤០ ថ្ងៃជ័យជំនះ (៧ មករា ១៩៧៩-៧ មករា ២០១៩) នៅខេត្តកំពង់ចាម


កំពង់ចាម ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំចពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការងារ រៀបចំមីទ្ទីញអបអរសាទរ ខួបលើកទី ៤០ ថ្ងៃជ័យជំនះ
(៧ មករា ១៩៧៩-៧ មករា ២០១៩) នៅខេត្តកំពង់ចាម ។ កិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត និងប្រធានមន្ទីរ អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ផងដែរ ។