ស្ថានឯកអគ្គរាទូតកម្ពុជានៅប្រទេសជប៉ុនបានរៀបចំពិធីជួបជុំ ដើម្បីចែករំលែក បទពិសោធន៍ដល់ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសជប៉ុន អោយកាន់តែយល់ច្បាស់អំពីអត្ថន័យជាប្រវត្តិសាស្រ្តនៃទិវាជ័យជម្នះ ៧ មករា ក៏ដូចជាអបអរសាទរខួប៤០ឆ្នាំ ទិវាជយ័ជម្នះ៧មករា


នៅល្ងាចថ្ងៃទី៥ ខែមករានេះ ស្ថានឯកអគ្គរាទូតកម្ពុជានៅប្រទេសជប៉ុនបានរៀបចំពិធីជួបជុំ ដើម្បីចែករំលែក បទពិសោធន៍ដល់ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសជប៉ុន ជាពិសេសយុវជន អោយកាន់តែយល់ច្បាស់អំពីអត្ថន័យជាប្រវត្តិសាស្រ្តនៃទិវាជ័យជម្នះ ៧ មករា ក៏ដូចជាអបអរសាទរខួប៤០ឆ្នាំ ទិវាជយ័ជម្នះ៧មករា និងសមទ្ធិផលដែលយើងទទួលបានប្រកប ដោយមោទនភាព ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះ ជាពិសេសនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការរីកចំរើននៃនយោបាយការបរទេស ។

អ្នកចូលរួមក្នុងកម្មវិធីនេះមានចំនួន១១០នាក់ ក្នុងនោះមាននិសិត្ស សហគមន៍ខ្មែរ និងកម្មសិក្សាការី
ហើយបានសំដែងការដឹងគុណចំពោះថ្ងៃ៧មករា និងបានបញ្ជាក់អំពីសារសំខាន់នៃសន្តិភាព ហើយបានឯកភាពគ្នាចូលរួមថែរក្សាសន្តិភាពដែលយើង ទទួលបានដោយលំបាកនេះអោយបានគង់វង់ ។
ក្រោយពីកិច្ចប្រជុំ ស្ថានទូតបានអញ្ជើញអ្នកចូលរួមទាំងអស់មកពិសារអាហារ សាមគ្គី នៅស្ថានទូត ។