សិក្ខាសាលា​ណែនាំ​ ស្តីពី កម្មវិធីTechnovation កម្ពុជា ២០១៩


រាជធានី​ភ្នំពេញ ៖ កម្មវិធី Technovation កម្ពុជា ២០១៩ ស្តីពី ការអភិវឌ្ឍកម្មវិធីទូរសព្ទ និងសហគ្រិនភាព ដែលជាកម្មវិធីប្រកួតប្រជែងផ្តោតសំខាន់ទៅលើការលើកទឹកចិត្តកុមារី ឬយុវនារី ក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ច តាមរយៈកម្មវិធីបណ្តុះបណ្តាលរយៈពេល១២សប្តាហ៍ ចាប់ពីថ្ងៃទី០៦ ខែមករា ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ទៅតាមប្រធានបទដែលខ្លួនជ្រើសរើសដើម្បីបង្កើតកម្មវិធីទូរសព្ទដៃ ឬដំណោះស្រាយបញ្ហាសង្គមផ្សេងៗដោយប្រើបច្ចេកវិទ្យា។ ក្រុមជ័យលាភីចុងក្រោយនឹងមានឱកាសចូលរួមកម្មវិធី Technovation សាកលនៅសហរដ្ឋអាមេរិក។

សិក្ខាសាលាណែនាំ ស្តី​ពី​ កម្មវិធី Technovation កម្ពុជា ២០១៩ ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​ លោកជំទាវ គឹម សេដ្ឋានី ​រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា នាព្រឹកថ្ងៃអាទិត្យ ១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕