មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹកខ្នាតមធ្យម​​ ចំនួន ០២ គ្រឿង ដើម្បីដំណើរការបូមទឹកពីអាងទឹក ៣០កញ្ញា ទម្លាក់ចូលប្រឡាយមេទី ៣ នៃប្រព័ន្ធធារាសាស្ត្រ ៣០កញ្ញា


នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១៩ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹកខ្នាតមធ្យម ( ៦៥ សេះ ) ចំនួន ០២ គ្រឿង ដើម្បីដំណើរការបូមទឹកពីអាងទឹក ៣០កញ្ញា ទម្លាក់ចូលប្រឡាយមេទី ៣ នៃប្រព័ន្ធធារាសាស្ត្រ ៣០កញ្ញា ទៅស្រោចស្រពដំណាំស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងមានតម្រូវការទឹកប្រមាណ ១០.០០០ ហិកតា នៅតាមដងប្រឡាយមួយនេះ ។

សូមជម្រាបជូនថា ប្រឡាយមេទី ៣ នៃប្រព័ន្ធធារាសាស្ត្រ ៣០កញ្ញា គឺមានប្រវែងប្រមាណ ២៤ គម លាតសន្ធឹងលើស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ប្រជាកសិករបានធ្វើការដាំដុះដំណាំស្រូវប្រាំងនៅតាមដងប្រឡាយនេះ លើផ្ទៃដីប្រមាណ ១០.០០០ ហិកតា ។ មកដល់ពេលនេះ ដំណាំស្រូវទាំងនោះមានអាយុកាលប្រមាណ ២ ខែហើយ នៅសល់ប្រមាណ ១ ខែ និងត្រូវការទឹកស្រោចស្រព ២-៣ ដងទៀត ទើបដល់ពេលត្រូវប្រមូលផល ។