កម្មវិធីចែកប័ណ្ណសមាជិក ប.ស.ស ដល់មន្រ្តីរាជការ និងបុគ្គលិកនៃក្រសួងកិច្ចការនារី


ព្រឹកនេះ លោកជំទាវរដ្ឋមន្ត្រី សហការជាមួយស្ថាប័នបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ ដឹកនាំកម្មវិធីចែកប័ណ្ណសមាជិក ប.ស.ស ដល់មន្រ្តីរាជការ និងបុគ្គលិកនៃក្រសួងកិច្ចការនារី ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាប័ន្ន។ ប័ណ្ណសមាជិកនេះ នឹងជួយឱ្យមន្រ្តីរាជការ និងបុគ្គលិកទាំងអស់អាចទទួលបានការព្យាបាល និងពិនិត្យសុខភាពដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយស្ថាប័ននេះ។