ថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលស្រុកជាំក្សាន្តបានចូលរួមប្រជុំស្តីពីការ ទំនាក់ទំនង សហប្រតិបត្តិការល្អរវាងភាគីកម្ពុជា និងភាគីថៃ នៅច្រកព្រំដែនអានសេះកម្ពុជា-ថៃ ស្ថិក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ឯភាគីខាងថៃដឹកនាំដោយ លោកវរសេនីយ៍ឯក ណាត់ ស៊ីអុីន មេបញ្ជាការរង កងកម្លាំងស៊ុរៈណារី និងលោក ស៊ុមឆៃ បូរណៈ អភិបាលស្រុកណាមយឺន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕
រដ្ឋបាលស្រុកជាំក្សាន្តបានចូលរួមប្រជុំស្តីពីការ ទំនាក់ទំនង សហប្រតិបត្តិការល្អរវាងភាគីកម្ពុជា និងភាគីថៃ
