លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលបច្ចេកទេសខេត្ត ពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១) របស់ខេត្ត


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលបច្ចេកទេសខេត្ត ពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១) របស់ខេត្ត។
លោកជំទាវ បានមានប្រសាសន៍ កោតសរសើរដល់ក្រុមការងារកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ទម្រាំឈានមកដល់ជំហាននេះ មានឧបសគ្គជាច្រើន។ លោកជំទាវ បានបញ្ជាក់បន្ថែមទៀតថា ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១ របស់ខេត្តកោះកុង គឺដើម្បីតម្រង់ទិសរដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឋន៍វិស័យនានា ក្នុងដែនសមត្ថកិច្ច ការលើកកំពស់សុខមាលភាព សេវាសាធារណៈ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។ លោកជំទាវ បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ពិនិត្យអោយបានម៉ត់ចត់ និងយកចិត្តទុកដាក់ លើខ្លឹមសារ ចំនួនគម្រោងដែលអាទិភាព ដើម្បីធ្វើការវិនិច្ឆ័យ សម្រាប់កែសម្រួលសេចក្តីព្រាងនេះ មុននិងសុំដាក់បញ្ចូលក្នុងរបៀបវារៈប្រជុំរបស់ក្រុមប្រឹក្សា ដើម្បីអនុម័ត៕
ថ្ងៃព្រហស្បតិ៍ ៥ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ។