រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារ អង្គរភែលេស ក្រុងសៀមរាប សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Andrei Klimov ប្រធានគណៈកម្មការ នៃអគ្គក្រុមប្រឹក្សាភិបាល គណបក្សUnited Russia ទទួលបន្ទុកកិច្ចការអន្តរជាតិ និងជាអនុប្រធានគណៈកម្មការកិច្ចការអន្តរជាតិ នៃក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី
ចូលជួបសម្តែងការគួរសម និងសវនាការ ក្នុងឱកាសដែលឯកឧត្តម និងគណៈប្រតិភូ អញ្ជើញមកចូលរួម កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម Andrei Klimov ប្រធានគណៈកម្មការ នៃអគ្គក្រុមប្រឹក្សាភិបាល គណបក្ស United Russia ទទួលបន្ទុកកិច្ចការអន្តរជាតិ ចូលជួបសម្តែងការគួរសម
