រដ្ឋបាលស្រុកសង្គមថ្មី បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចអភិបាលនៃគណៈអភិ បាលស្រុកសង្គមថ្មី


នៅព្រឹកថ្ងៃ ១៤ ខែ មករា ឆ្នាំ ២០១៨ នេះនៅសាលប្រជុំរដ្ឋបាលស្រុកសង្គមថ្មី បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចអភិបាលនៃគណៈអភិ បាលស្រុកសង្គមថ្មី ក្រោមអធិបតី ភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ត លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុម ប្រឹក្សាស្រុក ឃុំ ការិយាល័យជុំវិញស្រុក អង្គការដៃគូ និងអជីវករ សរុបចំនួន នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានផ្តាំផ្ញើសូមអោយលោកអភិបាលស្រុកទើបទទួលភារកិច្ចថ្មី ត្រូវខិតខំបំពេញ ការងារកសាងសម្មិទផលថ្មីៗបន្ថែមទៀត ។
-សូមបន្តពង្រឹងភាពម្ចាស់ការដែលទទួលបានពីប្រតិភូកម្មមុខងារតាម រយៈការកែទម្រង់ ។
-ខិតខំពង្រឹងបុគ្គលិក ក្នុងការអនុវត្តការងារ ក្នុងម៉ោងរដ្ឋបាល។
-ពង្រឹងគុណភាពមន្រ្តី តាមរយៈការបណ្តុះបណ្តាលផ្សេងៗ។
-ត្រូវគោរពតាមលិខិតបទដ្ឋានគតិយុត្តរបស់ខេត្ត និងថ្នាក់ជាតិ។
-ខិតខំពង្រឹងសេវារដ្ឋបាលតាមច្រក ចេញចូលតែមួយ ជៀសវាងកុំអោយប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពល រដ្ឋ។
-ត្រូវខិតខំពង្រឹងសេវាជូនប្រជាពល រដ្ឋដែលអាចជឿទុក្ខចិត្តបាន
-ការធ្វើវិមជ្ឍការហិរញ្ញវត្ថុ សូមស្រុកជួយពិនិត្យឃុំផង។