រដ្ឋបាលខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំ ពន្លៀន គ្រប់យន្តការ ដើម្បីឆ្ពោះទៅទទួលបានជោគជ័យក្នុងការរៀបចំបុណ្យទន្លេលើកទី៥


កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំ ពន្លៀន គ្រប់យន្តការ ដើម្បីឆ្ពោះទៅទទួលបានជោគជ័យក្នុងការរៀបចំបុណ្យទន្លេលើកទី៥ នា ខែមិនា ឆ្នាំ ២០១៩ នៅខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមហ៊ី ណាត អភិបាលរងខេត្តប្រធានអង្គភាពជុំវិញខេត្តនិងសមាជិកសមាជិកាគណៈកម្មការរៀបចំបុណ្យទន្លេខេត្តកំពង់ឆ្នាំងផងដែរ៕