(ប៉ារីស)៖ ប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រមាណ៤៥០នាក់ បានជួបជុំគ្នាអបអរសាទរខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា (០៧ មករា ១៩៧៩ ដល់ ០៧ មករា ២០១៩) ក្រោមអធិបតីយភាពលោក ចែម វីឌ្យ៉ា ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង ក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។
ពិធីរំឭកខួបនេះ ធ្វើឡើងនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ក្នុងនោះមាន៦សមាគមន៍ រួមមាន៖ Cantonese Association, Hainam Association, Battambang Association, Thee Chiv Association, Dong Hua Association និង Paris Store Association។
ស្ថិតក្នុងឱកាសនោះ ប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅទីនោះទាំងអស់ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេស ចូលរួមទាំងអស់គ្នាក្នុងការថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍ និងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនតទៅទៀត៕