ព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៦ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធានក្រុមការងារនិងសមាជិកក្រុមការងារចុះជួយសង្កាត់ មេភូមិ អនុប្រធានភូមិ ជំនួយការភូមិ និងក្រុមការងារយុវជនសង្កាត់ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមផ្ទះ និង បានបំផុសបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។
ឯកឧត្តមក៍បានចុះពិនិត្យទីតាំងសំរាប់ដាក់ម៉ាស៊ីនបូមទឹកនៅចំនុចប៉ាស្ទ័រ និងបានផ្តល់ខ្សាច់០៦ឡាន ដល់សហគមន៌ប៉ាស្ទ័រ និង ខ្សាច់០៤ឡាន ដល់ផ្លូវចំការចិនផងដែរ។