ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពរបស់គណៈចលនាមហាជន នៅស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានគណៈចលនាមហាជន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីវឌ្ឍនភាព របស់គណៈចលនាមហាជន នៅស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។
នាឱកាសនោះលោកជំទាវក៏បានកោរសសើរដល់ស្មារតី និងការប្តេជ្ញារបស់ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងសមាជិក សមាជិការ នៃគណៈចលនាស្ត្រី គណៈចលនាអង្គការ សមាគម និងដៃគូរអភិវឌ្ឍន៍ គណៈចលនាសហជីព និងគណៈចលនាយុវជន បានខិតខំបំពេញការងារសម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់កន្លងមក ។
លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ការងារមហាជនគឺមានសារៈសំខាន់ណាស់ វាគឺជាចំណាងយ៉ាងជិតស្និតរវាងថ្នាក់ដឹកនាំ និងមហាជន។ ជាពិសេស យើងទាំងអស់គ្នាត្រូវបន្តផ្សព្វផ្សាយនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ត្រូវផ្សព្វផ្សាយសមិទ្ធិផលរបស់រាជារដ្ឋាភិបាលបានសម្រេចកន្លងមក និងភាពជោគជ័យរបស់រាជដ្ឋាភិបាលនៅលើឆាកអន្តរជាតិ រួមទាំង សកម្មភាព ដំណើរទស្សនកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការចុះតាមបណ្តាខេត្ត ក្រុង កន្លងមក ដើម្បីស្តាប់នូវការលំបាក និងសំណូមពរ ហើយបានដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

14671234_1312670662108383_5624557875552493742_n

14702506_1312671032108346_4714637417047571562_n

14717084_1312670875441695_2370188260442928659_n

14717208_1312671098775006_1267026915077073753_n

14724486_1312670912108358_8175156286854728547_n

14725580_1312670815441701_251103899436055155_n

14729271_1312670962108353_6215980711711462156_n

14572322_1312670678775048_1809521628445027157_n

14642065_1312671055441677_5885297487324638084_n

14671212_1312670795441703_4946671312735933930_n