(ភ្នំពេញ)៖ អគ្គលេខាធិការគណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត លោក ណេប សាមុត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ស្ដង់ដារចលនាប្រឡងប្រណាំងយក រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ លើកទី៣ ឆ្នាំ២០១៨-២០១៩» អមជាមួយការប្រគល់សៀវភៅ និងនីតិវិធីស្តីពី «ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» Poster «របៀបបង្កើត Green Passport» និង Poster «របៀប ប្រើប្រាស់ App បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍» ដល់មន្ត្រីមន្ទីរទេសចរណ៍២៥រាជធានី-ខេត្ត។
រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ លើកទី៣ ឆ្នាំ២០១៨-២០១៩» គ្រោងនឹងរៀបចំប្រគល់នៅក្នុងទិវាជាតិទីក្រុងស្អាត ដែលរៀបចំឡើង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។
រង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរមាន០៧ប្រភេទរង្វាន់ គឺ៖
ទី១៖ រង្វាន់ធុរកិច្ចដែលមានស្នាដៃឆ្នើមខាងថែរក្សាអនាម័យ និងបរិស្ថាន
ទី២៖ រង្វាន់ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគោលការណ៍ ៣Rs
ទី៣៖ រង្វាន់ធុរកិច្ចដែលមានស្នាដៃឆ្នើមខាង សុខុមាលភាពសង្គម និងបេតិកភណ្ឌវប្បធម៌
ទី៤៖ រង្វាន់ធុរកិច្ចដែលមានស្នាដៃឆ្នើមខាងផ្នែកកន្លែងធ្វើការ ដែលមានភាពល្អប្រសើរ
ទី៥៖ រង្វាន់សហគ្រិនដែលមានស្នាដៃឆ្នើម
ទី៦៖ រង្វាន់ធុរកិច្ចដែលមានស្នាដៃឆ្នើម ខាងថែរក្សាឆ្នេរស្អាត
ទី៧៖ រង្វាន់ធុរកិច្ចដែលមានស្នាដៃឆ្នើមខាងប្រើប្រាស់ផលិតផលខ្មែរ។