នៅថ្ងៃអង្គារ ១០ កើត ខែបុស្សឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ប៊ុល ដែលលី អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ចុះពិនិត្យ និងតាមដានការងារបង្កបង្កើនផលស្រូវរដូវប្រាំង របស់បងប្អូនប្រជាកសិករទូទាំងខេត្តប៉ៃលិន ។ តាមការពិនិត្យជាក់ស្តែងឃើញថា៖
– ផែនការបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០១៨-២០១៩ ទូទាំងខេត្តមានចំនួន ៨៣០ ហត ។
– ដាំដុះរួចបានចំនួន ២៣៥ ហត ស្មើនឹង ២៨,៣១% នៃផែនការ ។
– ដីបានភ្ជួររួចចំនួន ៥០០ ហត រៀបចំដាំដុះ ។
– ច្រូតកាត់រួចបានចំនួន ៥៥ ហត ទិន្នផលមធ្យម ៣,៨ ត/ហត ។