ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអនុញ្ញាត ឱ្យគណៈប្រតិភូជាន់ ខ្ពស់នៃទីភ្នាក់ងារពន្ធដារស៊ុយអែត ដឹកនាំដោយលោកជំទាវ Katrin Westling Palm អគ្គនាយកនៃទីភ្នាក់ងារពន្ធដារ ស៊ុយអែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៩, នាវេលាម៉ោង ១១:០០ នាទីព្រឹក ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩, នៅទីស្តីការក្រសួង ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអនុញ្ញាត ឱ្យគណៈប្រតិភូជាន់ខ្ពស់នៃទីភ្នាក់ងារពន្ធដារស៊ុយអែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
