សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា ចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ដើម្បីអញ្ជើញ ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ កិច្ចប្រជុំកំពូល ACMECS លើកទី៧ និងកិច្ចប្រជុំកំពូល CLMV លើកទី៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៦។
អញ្ជើញជូនដំណើរសម្តេចនាយករដ្ឋមន្រ្តី និងគណៈប្រតិភូនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំង ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនរូបទៀត។