អភិបាលស្រុក​អូររាំងឪ​ និងសហការី​ បានអញ្ជេីញចុះពិនិត្យដំណេីរការសាងសង់អគារសាលាឃុំមៀន


ព្រឹក​ថ្ងៃព្រហស្បតិ៍​ ១២កេីត​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​១៧​ ខែមករា​ ឆ្នាំ​២០១៩​ លោក​ ងួន​ ប៊ុណ្ណាន​ អភិបាល​ នៃគណ:អភិបាលស្រុក​អូររាំងឪ​ និងសហការី​ បានអញ្ជេីញចុះពិនិត្យដំណេីរការសាងសង់អគារសាលាឃុំមៀន។ ជាមួយនោះ​ លោកអភិបាល​ក៏បានជួបសំណេះសំណាល និងណែនាំដល់ប្រជាពលរដ្ឋដែលមកទទួលសេវារដ្ឋបាល និងសំណូមពរផ្សេងៗ នៅសាលាឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ​។