ឯកឧត្តម អ៊ាង សុផល្លែត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្សី


នាទីស្ដីការក្រសួងបរិស្ថាន នៅព្រឹកសុក្រ ១៣កើត ខែបុស្សឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្សី ដើម្បីពិភាក្សាលើការរៀបចំផែនការសកម្មភាព និង ថវិកាប្រចាំឆ្នាំសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-រុស្សីលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុៈ និង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។កិច្ចប្រជុំនេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ និង ផែនការការងារចំនួន៦ចំនុចគោលគឺ ១.ការរៀបចំកិច្ចប្រជុំក្រុមការងារកម្ពុជា-រុស្សីលើកទី២
២.កិច្ចសហប្រតិបត្តិការ ការរៀបចំគម្រោងសកម្មភាពនានាលើ វិស័យបរិស្ថាន
៣.ការរៀបចំគម្រោងស្រាវជ្រាវរួម
៤.សំណើរគម្រោងលើកិច្ចអភិរក្សធនធានធម្មជាតិ
៥.ទស្សនកិច្ចសិក្សា និងវគ្គបំពាក់បំប៉ន
៦.ការបង្កើតភាពជាកិច្ចគូរសម្រាប់គ្រឹះស្ថានឧត្តមសិក្សា
សូមបញ្ជាក់ថា៖ រដ្ឋមន្រ្តីធនធានធម្មជាតិ និងបរិស្ថាននៃសហភាពរុស្សី នឹងមកទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃ ២៤ មករា ឆ្នាំ២០១៩ខាងមុខ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្សីលើវិស័យបរិស្ថាន និងវិស័យសក្តានុពលផ្សេងទៀត។