សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបក្រុមហ៊ុនវារីអគ្គីសនីសេសាន្ត២ស្ទឹងត្រែង


នៅព្រឹកថ្ងៃទី ២១ មករានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាត្តអោយលោក ស៊ូ យីនពាវ (Shu Yinbiao) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហួរណេងគ្រុប ដែលជាក្រុមហ៊ុនសាងសង់វារីអគ្គិសនីសេសាន្តក្រោម២ នៅខេត្តស្ទឹងត្រែង។ លោកតំណាងក្រុមហ៊ុន បានបញ្ជាក់ជូន សម្តេចតេជោ ថា ក្រុមហ៊ុនលោកមានគម្រោងសិក្សានិងវិនិ យោគផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរនិងលើកទឹកចិត្តដល់ក្រុមហ៊ុន ដែលកំពុងបណ្តាក់ទុនវិនិយោគនៅក្នុងកម្ពុជា។ សម្តេចតេជោ បានអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវ ដើម្បីបណ្តាក់ទុនវិនិយោគ ពិសេសការផលិតថាមពលស្អាតនៅកម្ពុជា។ ក្រុមហ៊ុនក៏មានគម្រោងសាងសង់បំពង់បង្ហូរប្រេង ឬឧស្ម័ន ពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ ជាមួយនិងគម្រោងនៃការសាងសង់ផ្លូវល្បឿនលឿនផងដែរ៕