រដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារអន្តរក្រសួងដើម្បីជំរុញការ ចុះបញ្ជីដីរដ្ឋ និងដោះស្រាយបញ្ហាប្រឈមរបស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចក្នុងខេត្តព្រះវិហារ


ព្រះវិហារ៖ នៅថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារអន្តរក្រសួងដើម្បីជំរុញការ ចុះបញ្ជីដីរដ្ឋ និងដោះស្រាយបញ្ហាប្រឈមរបស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចក្នុងខេត្តព្រះវិហារ ក្រោមធិបតីភាពឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និង ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាសភាពចូលរួមសរុប ២៨នាក់/ស្រី២នាក់ នៅសាលប្រជុំ Video Conference សាលប្រជុំជាន់ទី១ សាលាខេត្តព្រះវិហារ៕