ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាឯកឧត្តម សុខ ឥសាន បានអះអាងថា ការបន្តប្រើប្រាស់ស្លាកសញ្ញា (ប្រើឡូហ្គោ) របស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) គឺជាការរំលោភច្បាប់ហើយ ដែលនឹងត្រូវទទួលទោស ។
ការលើកឡើងរបស់អ្នកនាំពាក្យ គណបក្សកាន់អំណាច ខណៈអ្នកប្រឆាំងរបស អតីតបក្សសង្គ្រោះជាតិន បន្តប្រើឡូហ្គោរូបព្រះអាទិត្យដែលនិមិត្តសញ្ញា របស់បក្សដដែល។ ជាងនេះអតីតបក្សនេះតែងតែ ចេញសេចក្តីថ្លៃងកាត៍នានាដោយ ប្រើរូបឡូហ្គោបក្សថែមទៀតផង។ ក្នុងពេលគណបក្សមិនមានរូបរាង ដិយសារតែការរំលាយចោល ពីអំណាចតុលាការ កាលពីចុងឆ្នាំ២០១៧ ។
ឯកឧត្តម សុខ សាន បានឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ថា អតីតបក្សប្រឆាំ ត្រូវបានតុលាការកំពូល សម្រេចរំលាយចោលរួចហើយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដូច្នេះរាល់រចនាសម្ព័ន្ធ ឡូហ្គោរបស់អតីតបក្សនេះ ត្រូវអស់សុពលភាពប្រើប្រាស់ហើយ ។
ឯកឧត្តមបញ្ជាក់ថា “បើមានអ្នកណាប្រើប្រាស់ទៀត គឺជាទង្វើខុសច្បាប់ ដោយសារប្រឆាំងនឹងសាលដីកាសា្ថពរ និងបិទផ្លូវតវ៉ារបស់តុលាការកំពូល មានន័យថាប្រឆាំងច្បាប់” ។
អ្នកនាំពាក្យកាន់អំណាចបន្ថែមថា សមត្ថកិច្ចមានភារកិច្ចអនុវត្តច្បាប់ ណែនាំឲ្យមានករគោរព និងអនុវត្តឲ្យបានត្រឹមត្រូវ បើនៅតែរឹងទទឹងត្រូវមានវិធានការណ៏ទប់ស្កាត់ និងបង្ក្រាបហើយ ៕