អភិបាលរងខណ្ឌ​ច្បារអំពៅ​ បានចុះ​ពិនិត្យសកម្មភាពការដ្ឋានស្ថាបនាផ្លូវជុំវិញផ្សារច្បារអំពៅ


លោក​ រស់​ សុភ័ក្ត​ អភិបាលរងខណ្ឌ​ច្បារអំពៅ​ បានចុះ​ពិនិត្យសកម្មភាពការដ្ឋានស្ថាបនាផ្លូវជុំវិញផ្សារច្បារអំពៅ​ ។
មកដល់ពេលនេះការដ្ឋានបានដំណេីរការយ៉ាងល្អពុំមានរាំងស្ទះអ្វីឡេីយ​ ជាលទ្ធផលទទួលបាន៖
-​ នៅបណ្តោយផ្លូវ៣៦៩​ មុខផ្សារច្បារអំពៅបានចាក់បេតុងរួចរាល់​ ហេីយ​
-នៅផ្លូវ៦២២ កំពុងដំណេីរការកិនសង្កត់ថ្មរដេីម្បីត្រៀមចាក់បេតុងនៅពេលខាងមុខ​
-នៅផ្លូវ៣៦៣ កំពុងដំណេីរការឈូសឆាយដី​ និងដឹកដីចាស់ចេញដេីម្បីចាក់ថ្មរកិនបង្ហាប់នៅ​ពេលខាងមុខនេះ​ ។

សូមបងប្អូនអាជីវករ​ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារ​ មេត្តាចូលរួមសហការជាមួយអាជ្ញាធម៌​ ដេីម្បីអោយការដ្ឋានដំណេីរការបានលឿន​ និងជាប្រយោជន៍រួមសម្រាប់បងប្អូនប្រេីប្រាស់។