លោក រស់ សុភ័ក្ត អភិបាលរងខណ្ឌច្បារអំពៅ បានចុះពិនិត្យសកម្មភាពការដ្ឋានស្ថាបនាផ្លូវជុំវិញផ្សារច្បារអំពៅ ។
មកដល់ពេលនេះការដ្ឋានបានដំណេីរការយ៉ាងល្អពុំមានរាំងស្ទះអ្វីឡេីយ ជាលទ្ធផលទទួលបាន៖
- នៅបណ្តោយផ្លូវ៣៦៩ មុខផ្សារច្បារអំពៅបានចាក់បេតុងរួចរាល់ ហេីយ
-នៅផ្លូវ៦២២ កំពុងដំណេីរការកិនសង្កត់ថ្មរដេីម្បីត្រៀមចាក់បេតុងនៅពេលខាងមុខ
-នៅផ្លូវ៣៦៣ កំពុងដំណេីរការឈូសឆាយដី និងដឹកដីចាស់ចេញដេីម្បីចាក់ថ្មរកិនបង្ហាប់នៅពេលខាងមុខនេះ ។
សូមបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារ មេត្តាចូលរួមសហការជាមួយអាជ្ញាធម៌ ដេីម្បីអោយការដ្ឋានដំណេីរការបានលឿន និងជាប្រយោជន៍រួមសម្រាប់បងប្អូនប្រេីប្រាស់។