មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប បានជួសជុលផ្លូវកៅស៊ូ DBST ប្រវែង៤៣០០ម៉ែត្រ និងសាងសង់លូចំនួន៥កន្លែង នៅលើកំណាត់ ផ្លូវពីឃុំសសរស្តម្ភ ទៅស្រុកអង្គរជុំ


គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានជួសជុលផ្លូវដោយក្រាលកៅស៊ូDBST ប្រវែង៤៣០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងសាងសង់លូ២ជួរមុខកាត់ ១ម៉ែត្រ កាត់ទទឹងផ្លូវចំនួន៥កន្លែងចាប់ពីបង្គោលគីឡូម៉ែត្រ ១៤+២០០ ដល់បង្គោលគីឡូម៉ែត្រ ១៨+៥០០ នៃកំណាត់ផ្លូវខេត្តលេខ២៦៦F ពីឃុំសសរស្តម្ភស្រុកពួក ទៅស្រុកអង្គរជុំ ដែលមកដល់ពេលនេះសម្រេចបាន៨០%ហើយ។

សូមបងប្អូនមេត្តាយោគយល់ចំពោះកកស្ទះក្នុងការធ្វើដំណើរអំឡុងពេលសាងសង់ និងសូមស្នើបងប្អូនចូលរួមថែទាំដោយមិនដឹកជញ្ជូនលើសទំងន់កំណត់ឡើយ។