ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យលើរបៀបវារៈចំនួន៥


នារសៀលថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យលើរបៀបវារៈរួមមាន៖
១- បូកសរុបការងារប្រចាំខែមករា ឆ្នាំ២០១៩ របស់គណៈកម្មការ

២- កំណត់កាលបរិច្ឆេទចុះបំពេញបេសកកម្មសិក្សាស្វែងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្តស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី

៣- កំណត់កាលបរិច្ឆេទ ខ្លឹមសារ និងគោលបំណងជួបជាមួយនឹងក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ

៤- កំណត់កាលបរិច្ឆេទទៅទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន និង
៥-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា៕