រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុង ស្រុក ខណ្ឌ ចំនួន៦បន្ថែមទៀតនៅរាជធានី-ខេត្តចំនួន៥។
បើតាមសេចក្ដីសម្រេចក្រុង ស្រុក ខណ្ឌ ចំនួន៦ថ្មីនោះរួមមាន៖
*ទី១៖ ខណ្ឌបឹងកេងកង (រាជធានីភ្នំពេញ)
*ទី២៖ ខណ្ឌកំបូល (រាជធានីភ្នំពេញ)
*ទី៣៖ ក្រុងកោះរ៉ុង (ខេត្តព្រះសីហនុ)
*ទី៤៖ ស្រុកតាំងគោក (ខេត្តកំពង់ធំ)
*ទី៥៖ ស្រុកតាលោសែនជ័យ (ខេត្តពោធិ៍សាត់)
*ទី៦៖ ស្រុកបុរីអូរស្វាយសែនជ័យ (ខេត្តស្ទឹងត្រែង)។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានដាក់សំណើរជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើការ កំណត់ចំនួនគណៈអភិបាលក្រុង ស្រុក ខណ្ឌ ផងដែរ។ ក្រសួងមហាផ្ទៃ ស្នើសុំកំណត់ថា ក្នុងមួយក្រុង ស្រុក ខណ្ឌថ្មីនេះ មានចំនួនគណៈអភិបាល៥នាក់៕