ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តម ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធាន និងឧតុនិយមខេត្តតាកែវ បានចុះពិនិត្យការបង្កបង្កេីនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករស្ថិតនៅស្រុកសំរោង។ បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបន្តចុះពិនិត្យការផ្លាស់ប្តូរម៉ាស៊ីនបូមទឹកថ្មី ព្រមទាំងជួសជុលតួស្ថានីយនិងទុយោ នៅស្ថានីយបូមទឹក ហ៊ុន សែនទី៨ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។ ស្ថានីយខាងលេីនេះ បានសាងសង់កាលពីឆ្នាំ ១៩៩៤ គិតមកដល់ឆ្នាំ ២០១៩ បានប្រេីប្រាស់អស់រយ:ពេលជាង ២៤ ឆ្នាំហេីយ។