ថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៩ លោក ព្រំ កន្ឋែល អនុប្រធានមជ្ឈមណ្ឌលសេវាបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្រ្តីស្ថានទូតជប៉ុន CHIZU SAKAMITO អ្នកសម្របសម្រួលរបស់ស្ថានទូតជប៉ុន បានដឹកនាំ និងសហការជាមួយមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ដើម្បីចុះពិនិត្យ ៖
១. គម្រោងប្រពន្ធ័ធារាសាស្ត្រ ធ្លកកំបុត កសាងឡេីងឆ្នាំ ២០១៥ ស្ថិតនៅភូមិត្រពាំងធ្លក ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង
២. គម្រោងប្រពន្ធ័ធារាសាស្រ្ត ទំនប់លោក កសាងឡេីងឆ្នាំ ២០១៦ ស្ថិតភូមិដែកភ្លេីង ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
៣. គម្រោងប្រពន្ធ័ធារាសាស្ត្រ តាប៉ោ កសាងឡេីងឆ្នាំ ២០១៨ ស្ថិតភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលសាងសង់ដោយថវិកាជំនួយ របស់ប្រជាជនប្រទេសជប៉ុន ។
បន្ថែមពីនេះ មន្ត្រីស្ថានទូតជប៉ុនបានសំណេះសំណាលជាមួយប្រជាជន និងអាជ្ញាធរអំពីការមុនសាងសង់ និងក្រោយសាងសង់ ប្រព័ន្ធធារាសាស្ត្រដោយឃេីញប្រជាជនមានជីវភាពប្រសេីរជាងមុនគាត់សប្បាយរីករាយដោយឃើញសមិទ្ធផលដែលបានសាងសង់រួច នៅមានគុណភាពរឹងមាំល្អ និងមានការចូលរួមប្រើប្រាស់ និងថែទាំពីសហគមន៏កសិករប្រើប្រាស់ទឹក។