អនុប្រធានមជ្ឈមណ្ឌលសេវាបច្ចេកទេស​ ក្រសួងធនធានទឹក និងឧតុនិយម​ សហការ​ជាមួយ​​មន្រ្តីស្ថានទូតជប៉ុន បានដឹកនាំមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ចុះពិនិត្យគម្រោងប្រព័ន្ធធារាសាស្រ្តមួយចំនួនក្នុងខេត្តស្វាយរៀង ​


ថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​ ២២ ខែមករា ឆ្នាំ ២០១៩ លោក​ ព្រំ​ កន្ឋែល​ អនុប្រធានមជ្ឈមណ្ឌលសេវាបច្ចេកទេស​ ក្រសួងធនធានទឹក និងឧតុនិយម​ សហការ​ជាមួយ​​មន្រ្តីស្ថានទូតជប៉ុន​ CHIZU SAKAMITO អ្នកសម្របសម្រួលរបស់ស្ថានទូត​ជប៉ុន បានដឹកនាំ និងសហការជាមួយ​មន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ដើម្បីចុះពិនិត្យ ៖
១. គម្រោង​ប្រពន្ធ័​ធារាសាស្ត្រ ​ធ្លក​កំបុត​ កសាងឡេីងឆ្នាំ ២០១៥​ ស្ថិតនៅភូមិ​ត្រពាំងធ្លក​ ឃុំច្រេស​ ស្រុកចន្រ្ទា​ ខេត្តស្វាយរៀង​
២. គម្រោង​ប្រពន្ធ័ធារាសាស្រ្ត ទំនប់លោក កសាងឡេីងឆ្នាំ ២០១៦​ ស្ថិតភូមិដែកភ្លេីង​ ឃុំរាជមន្ទីរ​ ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​
៣. គម្រោង​ប្រពន្ធ័​ធារាសាស្ត្រ ​តាប៉ោ កសាង​ឡេីងឆ្នាំ ២០១៨​ ស្ថិតភូមិតាប៉ោ​ ឃុំ​សំឡី​ ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​ ដែលសាងសង់ដោយថវិកាជំនួយ របស់ប្រជាជនប្រទេសជប៉ុន ។

បន្ថែមពីនេះ​ មន្ត្រីស្ថានទូតជប៉ុន​បាន​សំណេះសំណាលជាមួយ​ប្រជាជន​ និង​អាជ្ញាធរអំពីការមុនសាងសង់ និងក្រោយសាងសង់​ ប្រព័ន្ធ​ធារាសាស្ត្រ​ដោយឃេីញប្រជាជនមានជីវភាពប្រសេីរជាងមុន​គាត់សប្បាយរីករាយដោយឃើញសមិទ្ធផលដែលបានសាងសង់រួច នៅមានគុណភាពរឹងមាំល្អ និងមានការចូលរួមប្រើប្រាស់ និងថែទាំពីសហគមន៏កសិករប្រើប្រាស់ទឹក។