សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពិសាអាហារពេលព្រឹក មុនបើកកិច្ចប្រជុំ កំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី ចៅប្រាយ៉ា មេគង្គ (ACMECS) លើកទី៧ និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម (CLMV) លើកទី៨ និងអញ្ជើញធ្វើជាសាក្សី នៃពិធីចុះ ហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល វៀតណាម ដែលចុះហត្ថលេខាដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងឯកឧត្តម Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នាព្រឹកថ្ងៃទី២៦ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។