សម្តេចតេជោ ហ៊ុន សែន បានចូលរួម វេទិការសេដ្ឋកិច្ចពិភពលោក (WEF) ស្តីពីតំបន់មេគង្គ និងកិច្ចប្រជុំកំពូល កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, និងវៀតណាម លើកទី៨ (8th CLMV), និងកិច្ចប្រជុំកំពូល យុទ្ឋសាស្រ្ត នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ារ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៧ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy -ACMECS)។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅឆ្នាំ២០៣០ខាងមុខ ប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា នឹងមានប្រជាជនប្រមាណ ២៦០លាននាក់ ដែលក្នុងនោះ ៦៥ភាគរយ ជាកម្លាំងពលកម្ម ដែលមានសារសំខាន់សម្រាប់ការអភិវឌ្ឍឧស្សាហកម្មតំបន់។
សម្តេចតេជោ ហ៊ុន សែន សម្តែងការស្វាគមន៍ផងដែរ ក្នុងនាមតំណាងឲ្យកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ច ពិភពលោកស្តីពីអាស៊ាន ហើយ សម្តេចសូមអញ្ជើញ ថ្នាក់ដឹកនាំទាំងអស់ ចូលរួមជាមួយកម្ពុជា ក្នុងការចែករំលែកនូវទស្សនៈ ក៏ដូចជា ការយល់ឃើញនានាលើ ប្រធានបទ «តើបច្ចេកវិទ្យា ឌីជីថល នឹងនាំមកនូវឧស្សហកម្ម និងម៉ូដែលអភិវឌ្ឍន៍ថ្មីៗអ្វីខ្លះសម្រាប់អាស៊ាន និងពិភពលោក»។
សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរដល់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព
