មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប កំពុងដំណើរការជួសជុលផ្លូវក្រាលកៅស៊ូ DBST និងដាក់លូបង្ហូរទឹក នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ


គិតត្រឹម ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តសៀមរាប បានជួសជុលផ្លូវដោយក្រាលកៅស៊ូ DBST ប្រវែង ៦៥០ម៉ែត្រ ទទឹង៧ម៉ែត្រ បន្ថែមទៀត និងស្ថាបនាលូបង្ហូរទឹកប្រវែង១២៦០ម៉ែត្រ មុខកាត់ ៨តឹក រីហ្គាចំនួន៥៤, និងចិញ្ចើមផ្លូវ ១៣០០ម៉ែត្រ លើកំណាត់ផ្លូវខេត្តលេខ២៦៧ ស្ថិតនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមកដល់ពេល នេះសម្រេចបាន ៧៥% ហើយ។

សូមសាធារណជនមេត្តាយោគយល់ ដោយក្នុងអំឡុងពេលដំណើរការការដ្ឋាននេះ នឹងមានការកកស្ទះចរាចរ និងហុយធូលីប៉ះពាល់ដល់បងប្អូនរស់នៅសងខាងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផងដែរ។