សកម្មភាព​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា នាំ​​យក​អំណោយ​ជូន​ដល់​សាលា​ក្នុង​ខេត្ត​កំពង់​ឆ្នាំង


កំពង់​ឆ្នាំង៖ អំណោយ​មួយ​ចំនួន​រួមមាន ច្រាស់​ដុសធ្មេញ ថ្នាំ​ដុសធ្មេញ សម្ភារៈឧបទ្ទេស​បង្រៀន​សុខភាព​មាត់​ធ្មេញ​កុមារ តាម​រយៈ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ត្រូវ​បាន​ប្រគល់​ជូន​ដល់​សាលា​មត្តេយ្យរដ្ឋ និង​សហគមន៍​ចំនួន​១០ ក្នុង​ខេត្ត​កំពង់​ឆ្នាំង ព្រមទាំង​ប្រគល់​ជូន​ប្រអប់​សង្រ្គោះ​បឋម​ជូន​សាលា​មត្តេយ្យ​ក្រុង​កំពង់ឆ្នាំង​ផង​ដែរ។

​សកម្មភាព​នាំ​យក​អំណោយ​ជូន​ដល់​សាលា​នេះ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​សៅរ៍ ៦​រោច ខែ​បុស្ស ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២។ ក្នុង​ឱកាស​នោះ លោក​ជំទាវ​អនុរដ្ឋលេខាធិការ​ បាន​ផ្តល់​ថវិកា​​ជួយ​ទ្រទ្រង់​​វិទ្យាល័យ​ចំនួន​៣ ព្រមទាំង​ជូន​សៀវភៅសិក្សាគោល ផ្នែកសុខភាពសិក្សាចំនួន ១៥ក្បាល និង​សៀវភៅភាពជាអ្នកដឹកនាំ ជូនដល់មន្ទីរ អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់​ឆ្នាំង៕