មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង កំពុងអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងខ្វះទឹករបស់កសិករ


មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង កំពុងអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងខ្វះទឹកប្រមាណ ២៩៥ ហត របស់កសិករក្នុងភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ។ ការងារអន្តរាគមន៍នេះ គឺបានចាប់ផ្តើមតាំងពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៩ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកធុនមធ្យម ចំនួន ០១ គ្រឿង និងយកប្រភពទឹកពីទន្លេតូច ។