មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាព អាងទឹក អន្លង់ជ្រៃ ខេត្តកំពង់ឆ្នាំង


ព្រឹកថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៩ នេះ មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ និងលោក Stephan ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស និងមានការចូលរួមពីលោកប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង បានចុះពិនិត្យស្ថានភាព អាងទឹក អន្លង់ជ្រៃ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានជំរាបទឹកកាត់ទំនប់ ចំនួន ០២ កន្លែង និងច្រោះជើងទេរផ្នែកខាងក្រោយសំណង់ ។

ជាវិធានការ ឯកឧត្តមសាស្រ្តាចារ្យ និងឯកឧត្តមអគ្គនាយកកិច្ចការបច្ចេកទេស បានធ្វើការណែនាំដូចខាងក្រោម ៖
– ធ្វើការកំណត់ព្រំប្រទល់អាងទឹក ដើម្បីជៀសវាងការទន្ទ្រានកាន់កាប់យកដីចំណីអាង ។ មន្ទីរទាំងពីរ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ដើម្បីកំណត់ និយាមការ ព្រំអាង មុននឹងឈានដល់ការបោះបង្គោលកំណត់ព្រំ ។
– មន្ទីរទាំងពីរត្រូវលើកគម្រោងជួសជុលបន្ទាន់ រឺជួសជុលខួប ដើម្បីជៀសវាងការខូចខាតធ្ងន់ធ្ងរ អាចឈានទៅបាក់ទំនប់អាង រឺខូចសំណង់ ។
– ចុះធ្វើបច្ចុប្បន្នភាពប្រព័ន្ធពត័មានប្រព័ន្ធធារាសាស្ត្រ (CISIS) ។