ការ​ចូល​ជួប​សម្ដែង​ការគួរសម និង​កិច្ច​ពិភាក្សា​ជាមួយអង្គការ​យូណេស្កូ​កម្ពុជា


រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​អនុញ្ញាត​ឲ្យ​​លោក​ Sarbar Umar ប្រធាន​ថ្មី​របស់​អង្គការ​យូណេស្កូ​កម្ពុជា​ ដែល​មក​កាន់​តំណាង​ជំនួស​លោកស្រី Anne Lemaister ដែល​បាន​បញ្ចប់​អាណត្តិ​ការងារ​នៅ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ធ្វើ​ការ​ពិភាក្សា​នៅ​កិច្ច​សហ​ប្រតិបត្តិការ​ជា​បន្ត​ទៅ​ទៀត​លើ​កិច្ច​ការងារ​គាំទ្រ​កំណែ​ទម្រង់​វិស័យ​អប់រំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​បាន​រលូន និង​រីក​ចម្រើន​រឹងមាំ។

គួរ​បញ្ជាក់​ផង​ដែរ ថា​ការ​ចូល​ជួប​សម្ដែង​ការ​គួរសម​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​ថ្នាក់​ដឹកនាំ​សំខាន់​ផ្សេងៗ​ទៀត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​បុគ្គលិក​ច្រើន​រូប​របស់​អង្គការ​យូណេស្កូ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ចន្ទ ៨​រោច ខែ​បុស្ស ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា៕