ឯកឧត្តម វេង សាខុន និងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យចំការសិរីរាង្គ របស់ លោក ពេជ្រ សាក់ម៉ៃ


នៅរសៀលថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ពស ២៥៦២ ត្រូវនឹង ថ្ងៃទី២៨ មករា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យចំការសិរីរាង្គ របស់ លោក ពេជ្រ សាក់ម៉ៃ កសិកររស់នៅក្នុងភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ កសិករ ពេជ្រ សាក់ម៉ៃ មានផ្ទៃដីដាំដុះដំឡូងម៉ី ទំហំ ១ហិកតា ដោយបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន AMRU Rice Cambodia co. LTD (ដោយអនុវត្តន៍គំរូ ដែលក្រសួងបានធ្វើការណែនាំ ស្តីពីការធ្វើកសិកម្មតាមកិច្ចសន្យា)។ ដោយយោងតាមការសន្យាដែលបានចុះ គឺក្រុមហ៊ុនបានផ្តល់តម្លៃលើសប្រមាណជាម្ភៃភាគរយនៃតម្លៃដំឡូងមីប្រើប្រាស់ជីគីមី ។ តាមគិតគូជាបឋម កសិកររូបនេះអាចទទួលបានប្រាក់ចំណូលប្រមាណ ៧ លានរៀល។ ក្រៅពីដំឡូង កសិកររូបនេះបាន ប្រកបរបរបន្ទាប់បន្សំដទៃទៀត ដែលអាចទទួលបានប្រាក់ចំណូលបានប្រមាណជាងបីម៉ឺនរៀលបន្ថែមទៀត ក្នុងមួយថ្ងៃ ។ សូមបញ្ជាក់ ក្រុមហ៊ុន AMRU Rice បានចុះកិច្ចសន្យាជាមួយកសិករនៅក្នុងភូមិនេះប្រមាណជា ជាង៣០ ហត ដោយយកទៅកែឆ្នៃធ្វើម្សៅមី នាំចេញទៅកាន់បណ្តាប្រទេសនៅសភាពអឺរ៉ុប ។