ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធអគារបណ្ណាល័យ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ចំការដូង


កំពង់ស្ពឺ៖នាព្រឹកច័ន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ អមដំណើរដោយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សា ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធអគារបណ្ណាល័យ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ចំការដូង ដែលឧបត្ថម្ភគាំទ្រដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និងនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ស្ថិតក្នុងភូមិចំការដូង ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។