លោកងិន ហ៊ុន និង សហការីបានអញ្ជើញសាកសួរសុខទុក្ខកញ្ញាកើត សាវ៉ាងប្រធានកសិកម្មស្រុករលាប្អៀរកំពុងសំរាកព្យាបាលជំងឺ


កំពង់ឆ្នាំងៈ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង ព្រមសហការី បានអញ្ជើញសាកសួរសុខទុក្ខកញ្ញាកើត សាវ៉ាងប្រធានការិយាល័យកសិកម្ម ស្រុករលាប្អៀរ កំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះលោក ងិន ហ៊ុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដែលកន្លងមកឯកឧត្តមតែងតែគិតគូរពីសុខទុក្ខមន្រ្តីក្រោមឱវាទគ្រប់រូបមិនដែលបោះបង់ចោលម្តងណាឡើយ។

លោកងិន ហ៊ុន ក៏បានផ្តាំផ្ញើដល់កញ្ញាកើត សាវ៉ាងខិតខំថែទាំសុខភាព សូមទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ ដើម្បីីបន្តការព្យាបាលជំងឺអោយឆាប់បានជាសះស្បើយឡើងវិញ។

លោក ងិន ហ៊ុនប្រធានមន្ទីរ និងសហការីក៏បាននាំយកថវិកា ២.៧៥០.០០០ រៀលជូន កញ្ញា កើត សាវ៉ាង សំរាប់ទិញថ្នាំព្យាបាលជំងឺផងដែរ៕