ថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានសហការជាមួយអាជ្ញាធរដែនដីភូមិឃុំ ដើម្បីអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងខ្វះទឹកប្រមាណ ៥៣១ ហត ស្មេីនឹង ៦៨៩គ្រួសារ ស្ថិតនៅក្នុងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ការងារអន្តរាគមន៍នេះ គឺមន្ទីរប្រើប្រាស់ម៉ាស៊ីនបូមទឹកធុនមធ្យម ចំនួន ០១ គ្រឿង និងយកប្រភពទឹកពីអាងទឹកដូនសរ ។