ឯកឧត្តម អ៊ី ឈាន អញ្ជើញជាអធិបតីភាព ប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៣៧ (៧ មករា ១៩៧៩- ៧ មករា ២០១៦) នៃទិវាជ័យជំនះ៧មករា នៅខេត្តប៉ៃលិន


នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០១៦) ក្រោមអធិបតីភាពឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងជានាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំង មន្ត្រីរាជការជុំវិញខេត្ត យុវជនជាច្រើនរូប សរុបប្រមាណ ៨២៥នាក់ ។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍សំណេះសំណាល ដោយបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់សមាជិក សមាជិកាអង្គពិធីទាំងមូល ដោយសម្តេច បានជូនពរឆ្នាំថ្មីនេះ សូមឲ្យសមាជិក សមាជិកាទាំងអស់ មានសុខភាពល្អបរិបូរណ៍ សម្រេចជោគជ័យគ្រប់ភារៈ ចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិរបស់យើង ឲ្យកាន់តែរីកចម្រើន ទៅមុខរហូត ។ ឯកឧត្តម អ៊ី ឈាន ឲ្យដឹងថា ពេលនេះយើងកំពុងឈានចូលឆ្នាំ២០១៦ ជាមួយនឹងសេចក្តីសង្ឃឹម ចំពោះជោគជ័យថ្មីៗទៀត លើគ្រប់វិស័យសម្រាប់មាតុភូមិយើង ។ នៅក្នុងបរិការណ៍នេះ ការរួបរួមនៃរាល់កម្លាំងនយោបាយក្នុងសង្គម លើមូលដ្ឋានប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ គឺជាកត្តាដ៏មានសារៈសំខាន់ ដើម្បីធានាបាននូវស្ថិរភាព ការបន្តដំណើរការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនាក្នុងសង្គមយើង ៕
ក្នុងពិធីអបអរនោះដែរ ឯកឧត្តម អ៊ី ឈាន បានឧបត្ថម្ភថវិកាដល់មេភូមិចំនួន ៥៨នាក់ ម្នាក់ៗថវិកា ១០ម៉ឺនរៀល អនុប្រធានភូមិ ចំនួន ៧៩នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល សមាជិកភូមិចំនួន ៥១នាក់ ម្នាក់ៗ ៣ម៉ឺនរៀល ព្រមទាំងយុវជនចំនួន១៧៥នាក់ ម្នាក់ថវិកា ២ម៉ឺនរៀល ផងដែរ ។
Pailin 7-1-2016 1 (2)Pailin 7-1-2016 1 (3)
Pailin 7-1-2016 1 (4)   Pailin 7-1-2016 1 (6)
Pailin 7-1-2016 1 (7)   Pailin 7-1-2016 1 (8)
Pailin 7-1-2016 1 (12)    Pailin 7-1-2016 1 (11)