ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបរទេស នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៩។ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំពិគ្រោះយោបល់នេះ។ អ្នកចូលរួមប្រមាណ៦០០នាក់ មកពីអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ខាងលើ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបរទេស
