ឯកឧត្តម​​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន ៖ រលក​ក្រោយ​អាច​រុញ​ច្រាន​រលក​មុន​​ ទើប​មាន​ការ​​អភិវឌ្ឍ​


ខេត្ត​កែប៖ “​រលក​ក្រោយ​អាច​រុញ​ច្រាន​រលក​មុន​ ទើប​មាន​ការ​​អភិវឌ្ឍ” នេះ​ជា​ប្រសាសន៍​ឯកឧត្ដម​​ បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​​ ក្នុង​ឱកាស​នៃ​ការ​រៀប​ចំ​ពិធី​បើក​សិក្ខាសាលា​បូក​សរុប​ការងារ​ស្ដីពី​ការ​គ្រប់គ្រង​មជ្ឈមណ្ឌល និង​យុវជន នា​ព្រឹក​ថ្ងៃ​ពុធ ១០​រោច ខែ​បុស្ស ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កែប។

ការ​លើក​ឡើង​បែប​នេះ ក្នុង​ន័យ​ជំរុញ​លើក​ទឹក​ចិត្ត​យុវជន ឱ្យ​ខិត​ខំ​ប្រឹងប្រែង​កសាង​សមត្ថភាព​កាន់​តែ​ខ្លាំង​ឡើង​ពី​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់ ដើម្បី​ប្រទេស​ជាតិ​មាន​​ភាព​​រីក​​ចម្រើន។ ក្នុង​ឱកាស​នោះ​ ឯកឧត្តម​បណ្ឌិត​​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ក្នុង​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ គឺ​ផ្តល់​ឱកាស​ដល់​យុវជន​ទាំង​ក្នុង និង​ក្រៅ​សាលា នូវ​ឱកាស​ពង្រឹង​សមត្ថភាព ជា​ពិសេស​ខាង​ផ្នែក​បច្ចេកវិទ្យា ដើម្បី​អាច​ប្រណាំង​ប្រជែង​បាន សំខាន់​គឺ​ការ​ប្រណាំង​ប្រជែង​ជាមួយ​បរទេស៕