នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញបើកកិច្ចប្រជុំពេញអង្គ ដើម្បីត្រួតពិនិត្យការងាររបស់ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឆ្នាំ២០១៨។ ពិធីនេះ បានធ្វើឡើង នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា, ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា រដ្ឋលេខាធិការតំណាងក្រសួងស្ថានប័នពាក់ព័ន្ធ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនយោបាយ និងកិច្ចការបទេស នៃក្រសួងការពារជាតិ, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ព្រមទាំងអង្គភាពចំណុះគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ យ៉ាងច្រើនផងដែរ៕